វិធីសាស្ត្រ ៥ យ៉ាងដើម្បីបញ្ឈប់អំពើពុករលួយក្នុងបរិបទរបស់វា

អ្នកដែលត្រូវការជំនួយបំផុត និងអ្នកដែលឈរជើងនៅជួរមុខ ពឹងផ្អែកលើគម្រោងអភិវឌ្ឍន៍ ដែលគ្មានអំពើពុករលួយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ។ រូបថត៖ ADB
អ្នកដែលត្រូវការជំនួយបំផុត និងអ្នកដែលឈរជើងនៅជួរមុខ ពឹងផ្អែកលើគម្រោងអភិវឌ្ឍន៍ ដែលគ្មានអំពើពុករលួយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ។ រូបថត៖ ADB

By H. Lorraine Wang (王惠慧), Richeline Mascarinas

ក្នុងកំឡុងពេលមានជំងឺរាតត្បាត អំពើពុករលួយនៅក្នុងគម្រោងផ្សេងៗ អាចកំណត់ភាពខុសគ្នា​រវាងការរស់រានមានជីវិត និងសេចក្តីស្លាប់សម្រាប់ជនក្រីក្រ និងជនដែល​ងាយ​រងគ្រោះ។

ហានិភ័យសុច្ចរិតភាពជាច្រើន (integrity risks) គឺជាចំនុចរសើប ក្នុងពេលមាន​វិបត្តិដោយសារ​លំហូរ​​នៃមូលនិធិយ៉ាងឆាប់រហ័ស និងការកើន​ឡើងនូវសម្ពាធ​ ដើម្បីឆ្លើយតបឱ្យបានលឿន។ ចន្លោះ​ប្រហោងក្នុងប្រព័ន្ធដែល​ងាយរងគ្រោះដោយអំពើពុករលួយរួចទៅហើយ ត្រូវ​បាន​ធ្វើឲ្យកាន់ តែមានសភាពធ្ងន់ធ្ងរ នៅពេលមានអាសន្ន។ តម្រូវការនៃការធ្វើលទ្ធកម្មបន្ទាន់ និងក្នុង​ទ្រង់​ទ្រាយ​​ធំ​បង្កើន​ហានិភ័យនៃការឡើងថ្លៃទំនិញ ការរៀបចំកិច្ចសន្យាប្រកបដោយក្តីសង្ស័យ និងការ​ចំណាយ​ក្លែងក្លាយ​ផ្សេងៗ។

បើមិនទប់ស្កាត់ទេ អំពើពុករលួយគឺអាចឆក់យកផលប្រយោជន៍ ពី​អ្នកដែលត្រូវការ​ជំនួយ​បំផុត ជាពិសេស​ជនក្រីក្រ និងអ្នកដែលងាយរងគ្រោះជាងគេ។ បញ្ហានេះក៏​បំបាក់ទឹកចិត្តប្រជាពលរដ្ឋ​ក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍។ ដូច្នេះ អង្គការអភិវឌ្ឍន៍នានា ចាំបាច់ត្រូវសហការ គ្នា ទាំង​ក្នុង និងក្រៅស្ថាប័នរបស់ខ្លួន ដើម្បីលុបបំបាត់អំពើពុករលួយ និងមិនអត់​ឱន​ចំពោះ​អំពើពុករលួយដែលត្រូវបានគេរកឃើញ​ ជាពិសេសក្នុងពេលមានវិបត្តិ។

ខាងក្រោមនេះគឺជាវិធានការមូលដ្ឋានចំនួន ៥យ៉ាង ដើម្បីកាត់បន្ថយហានិភ័យសុចរិតភាព (integrity risks)​ ក្នុង​គម្រោងអភិវឌ្ឍន៍នានា ជាពិសេសក្នុងអំឡុងគ្រាអាសន្ន។

1. ធានាថាគម្រោងផ្សេងៗ មានតម្លាភាព និងយុត្តិធម៌ និង​វិធានការគណនេយ្យ​ភាព និង​ត្រួត ពិនិត្យ​ត្រឹមត្រូវ។ ដូចសុភាសិត​មួយបានលើកឡើងថា ការពារគឺប្រសើរជាងព្យាបាល។ ការិយាល័យ​សុច្ចរិតភាព គួរតែមានការចូលរួមចាប់តាំងពីពេលចាប់ផ្តើម ដើម្បីជួយ​មន្រ្តី​គម្រោង​កំណត់ និងទប់ស្កាត់ហានិភ័យសុច្ចរិតភាព រួមទាំងការទាញយក​មេរៀន​ពីការ​ពិនិត្យឡើង​វិញពីសុច្ចរិតភាពនៃគម្រោងពីអតីតកាលផងដែរ។

ការយល់ឃើញស៊ីជម្រៅ មកពីការពិនិត្យឡើងវិញនៃសុច្ចរិតភាពសកម្ម ទៅលើភាពបន្ទាន់ និង​គម្រោង​វិស័យសុខាភិបាល អាចផ្តល់ព័ត៌មានដល់ការពិនិត្យឡើងវិញ នៃគម្រោង COVID-19 ដើម្បី​កំណត់​ហានិភ័យសុចរិតភាព និងបង្កើតវិធានការដើម្បីទប់ស្កាត់ការក្លែងបន្លំ និង​អំពើ​ពុក​រលួយ​។ ការពិនិត្យឡើងវិញទាំងនេះត្រូវបានដឹកនាំ​ដោយគោលការណ៍​សុច្ចរិតភាពស្នូល ចំនួន ៣​ចំនុច​ ដែលមានសារៈសំខាន់នៅក្នុង​គម្រោងបន្ទាន់ផងដែរ៖

ម្លាភាព។ ការសម្រេចចិត្តសំខាន់ៗ និងភាគីដែលមានចំណែក ក្នុងការទទួលខុសត្រូវនៅក្នុង​គម្រោង​នានាគួរតែត្រូវបានចងក្រងជាឯកសារឲ្យបានត្រឹមត្រូវ។ អ្នកទទួលផលពីគម្រោង និង​អ្នកពាក់ព័ន្ធដទៃទៀតគួរតែទទួលបានព័ត៌មានសំខាន់ៗ ស្តីអំពី​ការរៀបចំ​ការអនុវត្ត​គម្រោងឱ្យ​បានទាន់ពេលវេលា រួមទាំងមូលនិធិដែលមានសម្រាប់ប្រើ តម្រូវការដេញថ្លៃ និងលទ្ធផលផ្សេងៗ ព្រមទាំងអ្នកទទួលបានមូលនិធិផងដែរ។

ភាពត្រឹមត្រូវ។ ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្រូវការនៃគោលបំណងនៃការដេញថ្លៃ ​និងការវាយតម្លៃមិនលំអៀងគឺមានសារៈសំខាន់ណាស់។ គោលការណ៏លទ្ធកម្ម ត្រូវតែអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ក្នុងករណីបន្ទាន់ផ្សេងៗ គោលការណ៏​លទ្ធកម្មមានពេល​វេលាកំណត់​ដែលមានភាពបត់បែនគួរតែត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវមានការរៀបចំច្បាស់លាស់ និង​លំហូរ​​ការ​ងារលម្អិតត្រូវចែកចាយ។ ឧទាហរណ៍​ មានការលើកទឹក​ចិត្ត សម្រាប់ការណែនាំអំពីលទ្ធកម្ម​អាច ត្រូវបានផ្តល់​ជូនក្នុង​កិច្ច​សន្យា​ របស់អ្នកផ្គត់ផ្គង់ដែលបានយល់ព្រមជាមុន ​ដែលបានបំពេញ​ទៅ តាមតម្រូវការសុចរិតភាព របស់​ស្ថាប័ន ដែលបានបង្កើតឡើង ដូចជាទីភ្នាក់ងាររបស់អង្គការ​សហប្រជាជាតិជាដើម។

គណនេយ្យភាព និងការគ្រប់គ្រង។ ការត្រួតពិនិត្យគម្រោងឱ្យបានគ្រប់គ្រាន់ ពាក់ព័ន្ធទៅ​នឹង​ការចងក្រងឯកសារ ការត្រួតពិនិត្យ និង ការបញ្ជាក់អំពីការចំណាយត្រឹមត្រូវ។ ភ្នាក់ងារប្រតិបត្តិ​ដែល​មាន​សមត្ថភាពលទ្ធកម្មខ្សោយ ឬក៏បទពិសោធន៍ នៅមានកំណត់ គួរតែត្រូវបានគាំទ្រ។ វាជា​ការ​ចាំ​បាច់​ដើម្បីរក្សាវិក័យប័ត្រនានា និងតាមដានចលនាសាច់ប្រាក់។ គោលការណ៍​ណែនាំ​ស្តីពី​ការចែក​ចាយ​មូលនិធិ និងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុមូលដ្ឋាន គួរតែ​ត្រូវ​បាន​បង្កើត​ឡើង។ ការ​ត្រួតពិនិត្យដោវិធីសាស្រ្តចៃដន្យទៅលើកំណត់ត្រា និងលទ្ធផលគម្រោងផ្សេង គឹអាច​ជួយ​ទប់ស្កាត់​ការក្លែងបន្លំ។

ប្រសិនបើយើងសង្ឃឹមក្នុងការរក្សាគម្រោងអភិវឌ្ឍន៍សំខាន់ៗអោយរួចផុតពីអំពើពុករលួយក្នុងកំឡុង​ពេលមានជំងឺរាតត្បាត និងលើសពីនេះ យើងទាំងអស់គ្នាត្រូវតែបំពេញតួនាទីរបស់ខ្លួន​និង​កសាងសហគមន៍នៃក្រុមជើងឯកសុចរិតភាព។

2. ពន្លឿនការស៊ើបអង្កេតវាយតម្លៃអាជីវកម្ម ដោយមិនលះបង់ភាពសុចរិត នៃគម្រោង។ ការ ស៊ើប​អង្កេតវាយតម្លៃអាជីវកម្ម អាច​នឹង​ត្រូវ​​បានសម្របសម្រួល ក្នុងភាពអាសន្ន ព្រោះការ ត្រួតពិនិត្យទៅលើសាវតា ជា​ធម្មតា ពន្យារ​ការ​អនុវត្តគម្រោង។ វាចាំបាច់ណាស់ក្នុងការ ធានាថាតម្រូវការស៊ើបអង្កេត របស់គម្រោងក្នុង​ជំហាន​​​លឿន ​​នៅតែអនុវត្ត។ ផ្ទុយទៅវិញ ការិយាល័យសុច្ច​រិតភាព​ គួរតែគាំទ្រ​មន្ត្រីគម្រោង​ ដើម្បី​ជួយ​ពន្លឿន​ដំណើរការនេះ។

3. ពង្រឹងបទបញ្ញត្តិកិច្ចសន្យាស្តីពីការប្រឆាំងអំពើពុករលួយ។ ការរៀបចំ និងលទ្ធផល​នៃ​ការ​​អនុវត្ត​គម្រោង ត្រូវបានកំណត់យ៉ាងច្បាស់ នៅក្នុងកិច្ចសន្យា​ដើម្បីកំណត់ស្តង់ដា​សម្រាប់​​​ការងារ ទំនិញ និងសេវាកម្មដែលគួរផ្តល់ជូន។ ប៉ុន្ដែ តម្រូវការនៃភាពស្មោះត្រង់​ អាចងាយ​ស្រួល​នឹង​ត្រូវបានគេមើលរំលង។ កិច្ចសន្យា និងកិច្ចព្រមព្រៀងផ្សេងទៀតគួរតែរួមបញ្ចូលនូវ​តម្រូវ​ការ​គោលការណ៏ ប្រឆាំងនឹងអំពើពុករលួយ ដើម្បីធានាបាននូវ គណនេយ្យភាព និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ ពីសិទ្ធិរបស់អង្គការអភិវឌ្ឍន៍ ក្នុងការស៊ើបអង្កេត ការចោទប្រកាន់អំពី ការក្លែងបន្លំ និង​អំពើពុករលួយ ប្រសិនជាមានកើតឡើង និង ដើម្បីចាត់វិធានការ ដោះស្រាយ សមស្រប។

4. រក្សាយន្ដការសម្របសម្រួលបណ្តឹងបើកទូលាយ និងធ្វើការស៊ើបអង្កេតឱ្យបានសមស្រប។ អ្នក ពាក់ព័ន្ធ គួរតែត្រូវបាន​គេ​ផ្តល់​ឱ្យ នូវយន្តការបណ្តឹងត្រឹមត្រូវ ដើម្បីការពារការបន្លំ និងអំពើ ពុករលួយ។ ការប្រើប្រាស់បច្ចេកវិទ្យា​​មានប្រសិទ្ធិភាព អាចជួយឱ្យ អង្គការអភិវឌ្ឍន៍ធានា នូវការបន្តការវាយតម្លៃ ពាក្យបណ្តឹង និង ការស៊ើបអង្កេតចំពេលមានវិបត្តិ។ បណ្តាញ ទំនាក់ទំនងសម្រាប់បណ្តឹងស្តីពីការរំលោភបំពានសុចរិតភាព គួរតែបន្តបើកចំហរ ហើយ​រាល់ បណ្តឹងដែលទាមទារការស៊ើបអង្កេតត្រូវបានអនុវត្ត។

5. លើក​ទឹកចិត្តមិត្តរួមការងារ និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរា​យ​ការណ៍​ពី​ការសង្ស័យទៅលើការលួចបន្លំ និងអំពើពុករលួយ។ ខណៈពេលដែលការរម្លឹកជាប្រចាំ អំពី​ការប្តេជ្ញាចិត្តរបស់ស្ថាប័នចំពោះភាពស្មោះត្រង់ មានសារៈសំខាន់ ការគាំទ្រយ៉ាងមុតមាំ ការ​ណែនាំ និងការលើកទឹកចិត្តដល់បុគ្គលិកគឺចាំបាច់ដែរ។ ឧទាហរណ៍ តាមរយៈ​វគ្គបណ្តុះ​បណ្តាល​តាម​គេហទំព័រ និងវគ្គសិក្សាអេឡិចត្រូនិច បុគ្គលិកទទួលបាន នូវតុល្យ​ភាពសមស្រប​រវាង​អាទិភាពប្រតិបត្ដិការ និងការត្រួតពិនិត្យជាក់ស្តែង។

ការចូលរួមរបស់ពលរដ្ឋ ត្រូវតែមានការលើកទឹកចិត្ត។ សាធារណជនគួរតែត្រូវបានបំពាក់​បំប៉ន​ព័ត៌មាន​ដើម្បីឲ្យនៅតែមានការប្រុងប្រយ័ត្ន។ ឧទាហរណ៍ វិធានការគោល​ការណ៏ ជំងឺ COVID-19 និ​ង​​ប្រភព​ថវិកា​ត្រូវបានកំណត់ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវបានចែក​រំលែកនៅ​ក្នុង ​មូលដ្ឋានទិន្នន័យសាធារណៈថ្មីរបស់យើង។ ឯកសារគម្រោងត្រូវបន្តបោះពុម្ពផ្សាយស្របតាម​គោល​ការណ៏ទំនាក់ទំនងសាធារណៈរបស់យើង។

ប្រសិនបើយើងចង់រក្សាគំរោងអភិវឌ្ឍន៍សំខាន់ៗនានា អោយរួចផុតពីអំពើពុករលួយ​ក្នុង​កំឡុង​ពេលមានជំងឺរាតត្បាត និង ក្នុងស្ថានភាពផ្សេងទៀត យើងទាំងអស់គ្នា ត្រូវតែចូលរួម​ចំណែក​និងកសាងសហគមន៍នៃក្រុមជើងឯកសុចរិតភាព។ បើយើងមិនធ្វើអ្នកក្រនឹងរងទុក្ខ។

ក្នុងពេលមានវិបត្តិនេះ ប្រសិនបើជនដែលងាយរងគ្រោះបំផុត ត្រូវបាត់បង់​ជំនួយ​ដោយសារ​តែអំពើពុករលួយ វាអាចកំណត់ភាពខុសគ្នា​រវាងការរស់រានមានជីវិត និងសេចក្តីស្លាប់។

បោះពុម្ភ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០